តម្រាភោជនាហារ

តម្រាភោជនាហារ ឬសៀវភៅរបៀបធ្វើមុខម្ហូបខ្មែរក្នុងរាជវង្ស កម្រាស់ជិត ២០០ទំព័រ ដែលជាព្រះនិពន្ធដោយ សម្តេច ព្រះរាជកនិដ្ឋា នរោត្តម រស្មីសោភ័ណ្ឌ ត្រូវបានបោះពុម្ពជាថ្មីជាភាសាខ្មែរ និងអង់គ្លេសរួមគ្នា។
កាលពី៨០ឆ្នាំមុនសៀវភៅនេះត្រូវបានបោះពុម្ពចេញផ្សាយនៅរាជធានីភ្នំពេញ។ សៀវភៅថតចម្លងមានតែ ២-៣ច្បាប់តែប៉ុណ្ណោះ ដែលសេសសល់បន្ទាប់ពីប្រទេសកម្ពុជាធ្លាក់ក្នុងសង្គ្រាម។ ក្រោយមកត្រូវបានធ្វើការកែសម្រួលផ្នែកខ្លះដើម្បីឲ្យកាន់តែច្បាស់ និងងាយស្រួល ដល់អ្នកអានជាមួយនឹងអត្ថបទជាភាសារខ្មែរដែលបោះពុម្ភផ្សាយដោយសម្តេចព្រះរាជកនិដ្ឋាផ្ទាល់ក្នុងរយៈពេល ១០ ឆ្នាំក្រោយមកនៅក្នុងឯកសារ BMD (Bulletin Mensuel de Documentation) ដែលកែសម្រួលដោយព្រះបាទនរោត្តមសីហនុ។
សម្តេចព្រះរាជកនិដ្ឋា នរោត្តម រស្មីសោភ័ណ្ឌ (សូបបាណា)២ (១៨៩៨-១៩៧១) ដែលត្រូវជាព្រះអនុជរបស់ព្រះបាទ នរោត្តម សុរាម្រិត (១៨៩៦-១៩៦០) និងត្រូវជាព្រះបិតុច្ឆា របស់សម្តេចឳ (ខាងព្រះវររាជបិតា) ព្រះបាទ នរោត្តមសីហនុ (១៩២២-២០១២) បន្ទាប់មកត្រូវបានគេស្គាល់ថា “សម្តេចកន្និដ្ឋា” សិស្សនារីជាច្រើនជំនាន់ នៅសាលាសម្រាប់ក្មេងស្រីបង្អស់ដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា។ សាលាសុធារស ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩១១ ដោយព្រះមាតារបស់ព្រះអង្គផ្ទាល់ គឺ សម្តេច នរោត្តម សុធារស ជាង៉ាង៉ាម (សម្តេច ខត្តិយ កល្យាណរាជសុតាភគវតី)។ សម្តេចព្រះរាជកនិដ្ឋា និងជំនួយការរបស់ទ្រង់បានបង្រៀនពីជំនាញធ្វើម្ហូប និងដេរប៉ាក់។ នៅក្នុងកំឡុងទសវត្សឆ្នាំ ១៩៦០ ថ្នាក់បង្រៀនធ្វើម្ហូបត្រូវបានបង្រៀនជារៀងរាល់ថ្ងៃព្រហស្សត្តិ៍ សម្រាប់ថ្នាក់ខ្ពស់នៅសាលាដែលមានរហូត មកដល់សព្វថ្ងៃនេះស្ថិតនៅក្នុងបរិវេណដែលក្បែរមហាវិថីសុធារស៣។

25.00 25.0 USD 25.00

25.00


    This combination does not exist.

    Add to Cart


     

    Share this product:

    No Specifications
    This is a preview of the recently viewed products by the user.
    Once the user has seen at least one product this snippet will be visible.
    Recently viewed Products