Free shipping for all order of $150

ពីក្រុងភ្នំពេញ ទៅញូវយ៉ក តើគេធ្វើអ្វីខ្លះនៅអង្គការសហប្រជាជាតិ?

5.00 5.0 USD 5.00

5.00


    This combination does not exist.

    Add to Cart


    ពីក្រុងភ្នំពេញ ទៅញូវយ៉ក តើគេធ្វើអ្វីខ្លះនៅអង្គការសហប្រជាជាតិ?
    មានអ្វីគួរដឹង ក្នុងសៀវភៅក្រោមចំណងជើងថា: “ពីក្រុងភ្នំពេញ ទៅញូវយ៉ក តើគេធ្វើអ្វីខ្លះនៅអង្គការសហប្រជាជាតិ?” "ពីក្រុងភ្នំពេញទៅញូវយ៉ក តើគេធ្វើអ្វីខ្លះនៅអង្គការសហប្រជាជាតិ?" គឺជាស្នាដៃ ចុះផ្ទាល់ សរសេរផ្ទាល់ ដោយ អ្នកនិពន្ធ យោងចាន់ សុភារ ដែលកាលពី ៤ ឆ្នាំកន្លងទៅ លោកជាអ្នកការទូតកម្ពុជាមួយរូបប្រចាំអង្គការសហប្រជាជាតិ នៅក្រុងញូវយ៉ក ដោយលោកបានខិតខំរយៈពេលជិត២ឆ្នាំ ទម្រាំធ្វើឱ្យសៀវភៅមួយក្បាលនេះ លេចចេញជារូបរាងឡើង។ សៀវភៅ ដែលមានរំលេចក្របខាងមុខដោយស្លាកអសនៈកម្ពុជានៅអង្គការសហប្រជាជាតិ ក្រៅតែពីរៀបរាប់ពីការងារការទូត នៅញូវយ៉ក ក៏បានឱ្យអ្នកអានដឹងពីការប្រជែងអសនៈកម្ពុជានៅអង្គការសហប្រជាជាតិរវាងរដ្ឋាភិបាលកម្ពុជាពេលនោះ និងក្រុមខ្មែរក្រហម អំពីចំនុចច្បាប់ នៃរឿងក្តីប្រាសាទព្រះវិហារតទល់នឹង ថៃ ការសុំខ្ចីផែនទីកម្ពុជានៅ UN មកផ្ទៀងផ្ទាត់នៅភ្នំពេញ និងការពាក់ព័ន្ធរបស់កម្ពុជា ក្នុងប្រវត្តិអង្គការសហប្រជាជាតិ។ បើចង់ដឹងថា ការជ្រើសរើសអគ្គលេខាធិការអង្គការសហប្រជាជាតិយ៉ាងដូចមេ្តច តើគាត់មានអំណាចដូចជានាយករដ្ឋមន្រ្តីនៃប្រទេសមួយដែរឬទេ? និងបើចង់ដឹងថា សេចក្តីសម្រេចនៅមហាសន្និបាត និងនៅក្រុមប្រឹក្សាសន្តិសុខ មានទម្ងន់ដូចគ្នាឬទេ? រដ្ឋមួយ មានសំឡេងមួយ មានអត្ថន័យដូចម្តេច? សូមស្វែងរកអានសៀវភៅខាងនេះ។ មូលហេតុដែលអ្នកនិពន្ធ សម្រេចចិត្តសរសេរសៀវភៅមួយក្បាលនេះ ព្រោះលោក "ចង់អោយអ្នកអាន អ្នកសិក្សាខ្មែរយើងមានចំណេះទូលាយ យល់ដឹងពីអ្វីដែលគេបាននិងកំពុងធ្វើលើឆាកអន្តរជាតិ និងថា ការយល់ដឹងពីការវិវឌ្ឍក្នុងប្រទេសតែមួយមុខមិនគ្រប់គ្រាន់ទេ យើងត្រូវបើកចក្ខុវិស័យឱ្យទូលាយទៅកាន់កិច្ចការពិភពលោក ដែលកំពុងវិវឌ្ឍន៍ នាសម័យឌីជីថល នេះ"។ សៀវភៅនេះ កំពុងទាក់ទាញបានប្រជាប្រិយភាព និស្សិត និងមិត្តអ្នកអានពាន់នាក់។ ជាចុងក្រោយ អ្នកនិពន្ធសំណូមពរមិត្តអ្នកអាន ស្វែងរកជាវសៀវភៅច្បាប់ដើម្បីលើកទឹកចិត្តលោក សរសេរសៀវភៅផ្សេងទៀត ដើម្បីជាការចែករំលែកចំណេះ សម្រាប់កូនខ្មែរជំនាន់ក្រោយ។
    Details

    100% Original
    Free Delivery
    3 Days Return

    Share this product:

    This is a preview of the recently viewed products by the user.
    Once the user has seen at least one product this snippet will be visible.
    Recently viewed Products