Free shipping for all order of $150

ការពិត ហួសពីការគិតក្នុងអាជីវកម្ម

15.00 15.0 USD 15.00

15.00


    This combination does not exist.

    Add to Cart


    ការពិត ហួសពីការគិតក្នុងអាជីវកម្ម
    ភាពខុសគ្នារវាងទ្រឹស្តី ពាក្យលើកទឹកចិត្តពិរោះៗ និងការអនុវត្តជាក់ស្តែង ជុំវិញការធ្វើអាជីវកម្ម គំនិតនិងឱកាស របៀបធ្វើទីផ្សារ តិចនិចលក់ ការគ្រប់គ្រងទំនាក់ទំនងជាមួយបុគ្គលិក ការប្រើប្រាស់លុយ បញ្ហានិងហានិភ័យ សាកគិតលមើល បើអ្នកចង់បង្កើត ឬនាំផលិតផលមួយមកលក់ តើត្រូវចំណាយពេល ដើមទុន និងចំណេះដឹងច្រើនប៉ុណ្ណា? តើធ្វើយ៉ាងណាដើម្បីអាចលក់ និងទទួលបានចំណែកទីផ្សារ? តើអ្នកមានវិធីសាស្ត្រអ្វីដើម្បីត្រៀមទប់ទល់ជាមួយដៃតូប្រកួត ប្រជែងត្រាក់ៗដែលមកដណ្ដើមអភិថិជន? តើផលិតផលរបស់អ្នក អាចរស់បានយូរប៉ុណ្ណាមុននឹងហួសសម័យ? តើអ្នកអាចគ្រប់គ្រង បញ្ហាប្រេះឆាជាមួយម្នាក់ភាគហ៊ុន បញ្ជាបុគ្គលិកផ្តាច់ខ្លួន បញ្ហាអតិថិជនក្រឡុក ឬបញ្ជាដៃគូផ្គត់ផ្គង់មិនល្អ ដោយរបៀបណា? ជាក់ស្តែង មនុស្ស៩០% ទៅហើយ ដែលមើលរំលង ឬមិនទាន់យល់ពីជម្រៅនៃបញ្ហាទាំងនេះ។ → ម៉្លោះហើយទើបមានត្រឹមតែ ១០%ប៉ុណ្ណោះ ដែលអាចជោគជ័យក្នុងអាជីវកម្មដំបូងរបស់គេ។ អ្នកចេញរកស៊ីភាគច្រើន ចាប់ផ្តើមអាជីវកម្មជាមួយនឹងក្តីស្រមៃ ភាពរំភើប ការចង់បាន ក្តីរំពឹងខ្ពស់ និងសុទិដ្ឋិនិយម ទាំងមិនទាន់ចេះវិភាគពីតម្រូវការទីផ្សារ វិនិច្ឆ័យអំពីហានិភ័យ និងប្រមើលមើលនិន្នាការអនាតត។ តើមិនទាន់ទាំងមានជំនាញបច្ចេកទេស ចេះធ្វើទីផ្សារ ចេះដឹកនាំក្រុមការងារ ចេះគ្រប់គ្រងប្រតិបត្តិការ និងហិរញ្ញវត្ថុនៅឡើយ ដែលទាំងនេះ ជាមូលដ្ឋានសម្រាប់ភាពជោគជ័យនៅក្នុងអាជីវកម្ម។ ត្បិតតែពិបាក និងត្រូវការពេលវេលា ដើម្បីកសាង ប៉ុន្តែបើតេយល់ត្រូវ និងដើរលើផ្លូវត្រូវ នោះមុន និងក្រោយ តើនឹងអាចទៅដល់ តោលដៅជាមួយភាពប្រាកដប្រជា។ នេះហើយជាកម្មវត្ថុនៃសៀវភៅនេះ។ ស្រង់ចេញពី មេរៀនពិសោធន៍របស់អ្នកនិពន្ធ សៀវភៅនេះនឹងផ្តល់ពន្លឺខ្លះៗ ជុំវិញការធ្វើអាជីវកម្ម ការវិភាគគំនិត និងឱកាស របៀបធ្វើទីផ្សារ តិចនិចលក់ ការគ្រប់គ្រងទំនាក់ទំនងជាមួយ បុគ្គលិក ម្ចាស់ភាគហ៊ុន និងដៃតូផ្គត់ផ្គង់ ការប្រើប្រាស់លុយ ធម្មជាតិនៃការរកស៊ី បញ្ហានិង ការប្រឈមនៅក្នុងអាជីវកម្ម។ សៀវភៅនេះនឹងផ្តល់ជាមូលដ្ឋានសំខាន់ៗ ក្នុងការរៀបចំខ្លួនសម្រាប់ការធ្វើអាជីវកម្ម និងការបំភ្លឺផ្លូវជុំវិញការដោះស្រាយបញ្ជ ជាច្រើនដែលកើតមាននៅក្នុងវិថីជំនួញ។
    Details

    100% Original
    Free Delivery
    3 Days Return

    Share this product:

    This is a preview of the recently viewed products by the user.
    Once the user has seen at least one product this snippet will be visible.
    Recently viewed Products