Free shipping for all order of $150

នៅពីក្រោយមោទនភាពជាតិ

7.50 7.5 USD 7.50

7.50


    This combination does not exist.

    Add to Cart


    នៅពីក្រោយមោទនជាតិ
    #នៅពីក្រោយមោទនភាពជាតិ: ជាតិយើងអាចមានសណ្តាប់ធ្នាប់ មានវិន័យ មានសីលធម៌ និងសេចក្តីថ្លៃថ្នូរទៅបាន ។ លុះត្រាតែប្រជាពលរដ្ឋយើងយ៉ាងហោចបំផុត ចំនួនលើសពីពាក់កណ្តាលប្រទេស ជាប្រជាពលរដ្ឋយល់ដឹង ជាប្រជាពលរដ្ឋដែលមានសណ្តាប់ធ្នាប់ មានវិន័យ មានសីលធម៌ និងសេចក្តីថ្លៃថ្នូរជាមុនសិន។ #ក្រោក: ផ្ដល់តម្រុយឱ្យមនុស្សអាចងើបក្រោកដើរចេញ ពីចំណុចអន់ថយ ស្ពឹកស្រពន់ ឱ្យទៅជាមនុស្សសកម្ម ទៅជាពលរដ្ឋសកម្មនៅក្នុងសង្គម។ #ទស្សនាទាននៃប្រជាពលរដ្ឋយល់ដឹង: បើយើងកំណត់បញ្ហាគោលមិនចំផង តើធ្វើម្ដេចយើងនឹងអាចឈានទៅកំណត់ប្រភពនៃបញ្ហានោះបានចំទៅ!? បើយើងមិនស្គាល់បញ្ហា ថែមទាំងមិនដឹងពីប្រភពនៃបញ្ហា សួរថាតើយើងអាចដោះស្រាយបញ្ហានោះដូចម្ដេចកើត? វាប្រៀបបានថាយើងប្រឹងរត់ដេញតាមលាបរបួសពងបែកនៅលើស្បែក ដោយមិនដឹងថាហេតុអ្វីទើបបានវានាំឲ្យចេញពងបែកនោះអ៊ីចឹង។" #ជម្រៅស្នេហ៍: ជាវណ្ណកម្មថ្មីមួយ បែបបដិវត្តន៍ផ្នត់គំនិតអំពីទស្សនាទានជីវិត និយមន័យអំពីភាពជោគជ័យនិងបរាជ័យ និងការឱ្យតម្លៃលើ "សេចក្តីស្នេហា" ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិនិទានស្នេហ៍។ #សម្រស់នៃសេចក្តីស្លាប់: អ្នកខ្លះមិនចង់ក្លាយជាអ្វីទេ បើទោះជាមិនចង់ក្លាយជាអ្នកមាន អ្នកប្រាជ្ញ អ្នកត្រាស់ដឹង ឬទស្សនៈវិទូ ហើយគេគិតថាគេចង់រស់បែបសាមញ្ញៗក្នុងជីវភាពធម្មតាៗក៏ដោយ។ អ្នកដែលគេគិតអ៊ីចឹង ហើយរស់អ៊ីចឹង ក៏គេនៅតែមានគោលដៅដែរ។ មែនទែនទៅគឺយើងប្រើគំនិតទៅវាស់ទេ ទើបយើងធៀបខ្លួនឯងថា មហិច្ឆតារបស់គេធំជាងខ្លួន។ ចំណែកឯខ្លួនវិញ សាមញ្ញស្រាលជាងគេអ្នកប្រាថ្នាធំនាំលំបាកខ្លួនទាំងនោះ ព្រោះថាខ្លួនមិនចង់នាំធ្ងន់ខ្លួនអ្វីច្រើន។ មិនដូច្នោះឡើយ ព្រោះគ្មានមនុស្សដែលឆ្លងរោគសង្គមនេះហើយម្នាក់ណា ដែលអាចរស់សាមញ្ញបានទេ។ កាលណាបើរស់ក្នុងធម៌គូ រស់ក្នុងគម្លាត។
    Details

    100% Original
    Free Delivery
    3 Days Return

    Share this product:

    This is a preview of the recently viewed products by the user.
    Once the user has seen at least one product this snippet will be visible.
    Recently viewed Products