Free shipping for all order of $150

កម្រងកំណាព្យ សំឡេងមេជី ភាគ១

8.00 8.0 USD 8.00

8.00


    This combination does not exist.

    Add to Cart


    កម្រងកំណាព្យ សំឡេងមេជី ភាគ១
    អស់រយៈពេលជាច្រើនឆ្នាំ ទម្រាំតែកម្រងកំណាព្យ « សំឡេងមេជី » ទាំង ២ភាគ នេះ បានលេចចេញជារូបរាងឡើង ដើម្បីតម្កល់ បន្សល់ទុកជាមរតកមនុស្សរស់ សម្បត្តិមនុស្សជាតិ និងជាកេរដំណែលដ៏មានតម្លៃ សម្រាប់ជនានុជនជំនាន់ក្រោយ រូបខ្ញុំបាទ បានខិតខំ សិក្សា ស្រាវជ្រាវ យ៉ាងស្រួលស្រាល់ ដើម្បីរាវរកគន្លឹះមូលដ្ឋានគ្រឹះនៃមេកាព្យរបស់បុព្វបុរស និងកវីឆ្នើមឯកសម័យថ្មី ដែលបានបន្សល់ និងបង្ហាញ មកធ្វើជាគំរូ និងតឹកតាងយ៉ាងច្បាស់លាស់។ បណ្តាសិស្ស និស្សិត និងប្រិយមិត្តជាទីស្រឡាញ់ រាប់អាន..! សៀវភៅកម្រងកំណាព្យ « សំឡេងមេជី » ទាំង ២ភាគ នេះ មិនអាចខ្វះបានឡើយ សម្រាប់រូបអ្នកដែលកំពុងសិក្សា ក្រេបជញ្ជក់ ដើម្បីស្រូបទាញយកនូវចំណេះដឹង ចំណេះធ្វេី​ និងចំណេះគិត ពីព្រោះ សៀវភៅកម្រងកំណាព្យនេះ គឺជាកម្រងកំណាព្យបណ្តុំផ្នត់គំនិត បណ្តុះស្មារតី សាងទំនុកចិត្ត និងអភិវឌ្ឍន៍ជីវិត អមដោយសិល្បៈតែងកំណាព្យខ្មែរ មាន ៩៧ ទម្រង់នៃមូលដ្ឋានគ្រឹះមេកាព្យខ្មែរ ពោរពេញទៅដោយអត្ថបទកំណាព្យល្អៗ បង្កប់ទៅដោយការអប់រំ ក្រើនរម្លឹក ដាស់តឿន ជាពិសេសគ្រប់ទម្រង់ ល្អប្លែកៗ និងគ្មានពាក់ព័ន្ធនិន្នាការអ្វីណាមួយឡើយ។ ឥឡូវនេះ សៀវភៅកម្រងកំណាព្យ « សំឡេងមេជី » ទាំង ២ភាគ នេះ បានចូលរោងពុម្ពហើយ នោះមិនយូរថ្ងៃឡើយ នឹងចែកចាយនៅលើទីផ្សារ ដោយចំនួនសៀវភៅបោះពុម្ពមានកំណត់ អ្នកអាចបញ្ជាជាវ ឬកក់ទុកបាន។ សៀវភៅកម្រង « សំឡេងមេជី » ភាគ១ និងភាគ២ មានទំហំខ្នាតៈ១៤.៨០ x ២១ សង់ទីម៉ែត្រ កម្រាស់ ២៥០ទំព័រ ក្រដាសៈ ក្រេមី កាកអំពៅ ពណ៌លឿងស្រាល ស្វិត។
    Details

    100% Original
    Free Delivery
    3 Days Return

    Share this product:

    This is a preview of the recently viewed products by the user.
    Once the user has seen at least one product this snippet will be visible.
    Recently viewed Products