ផ្លូវអ្នកខ្លាំង ច្បាប់បុគ្គលជោគជ័យបង្កើតភាពអស្ចារ្យ

10.00 10.0 USD 10.00

10.00


    This combination does not exist.

    Add to Cart


    ផ្លូវអ្នកខ្លាំង ច្បាប់បុគ្គលជោគជ័យបង្កើតភាពអស្ចារ្យ
    យកកាន់តែច្រើន កាន់តែមានតិច។ នេះគឺជាពុំនោលដែលខ្ញុំបានស្តាប់ឮអ៊ុកវ៉េនិយាយនៅក្នុងរឿង កុងហ្វូផេនដា។ វាពិតជាជំរុញលើកទឹកចិត្តខ្ញុំឱ្យសិក្សាអំពីរបៀបអ្នកខ្លាំងគ្រប់គ្រងនិងដឹកនាំជីវិត។ អ្នកខ្លាំងនៅទីនេះ ខ្ញុំសំដៅដល់មិត្តភក្តិខ្ញុំ ដែលជំរុញលើកទឹកចិត្តខ្ញុំឱ្យសរសេរសៀវភៅមួយក្បាលនេះ។ ពួកគេរស់នៅដោយរីករាយ គ្មានចិត្តនឹកខ្វល់ខ្វាយមាត់អ្នកដទៃ។ ពួកគេរស់នៅជាមួយនឹងកិច្ចប្រឹងប្រែងផ្ទាល់ខ្លួន ខួរក្បាល និងបេះដូងរបស់ពួកគេផ្ទាល់។ ពួកគេចូលចិត្តជួយអ្នកដទៃ ដោយការចែករំលែករឿងល្អៗរបស់ពួកគេផ្ទាល់ ទាំងបរាជ័យទាំងជោគជ័យ។ តាមលក្ខខណ្ឌផ្ទាល់ខ្លួន ខ្ញុំចូលចិត្តស្តាប់អ្នកដទៃ សូម្បីតែអ្នកសូមទាននិងកម្មកប្រមូលសម្រាមក៏មានគំនិតល្អដែរ។ សាច់រឿងរបស់ពួកគេបានធ្វើឱ្យខ្ញុំរំភើប ហើយសាច់រឿងមិត្តភក្តិរបស់ខ្ញុំកាន់តែធ្វើឱ្យរំភើបខ្លាំង។ ខ្ញុំស្តាប់ពួកគេដោយប្រុងប្រយ័ត្ន ហើយបានកែប្រែសាច់រឿងរបស់ពួកគេទៅជាទម្រង់ ដែលយើងទាំងអស់គ្នាអាចយកទៅកែច្នៃនិងឆ្លុះបញ្ចាំងដើម្បីដឹកនាំជីវិតប្រកបដោយរីករាយនិងសុភមង្គល។ មិនត្រឹមតែប៉ុណ្ណេះ ខ្ញុំបានដកស្រង់ទម្រង់មួយចំនួន ដែលខ្ញុំបានធ្វើការជាមួយនឹងមិត្តភក្តិទាំងក្នុងនិងក្រៅស្រុក ដើម្បីធ្វើឱ្យសាច់រឿងកាន់តែអស្ចារ្យ ហើយបង្កើតសៀវភៅ ផ្លូវអ្នកខ្លាំង នេះ។ សៀវភៅមាន៥ជំពូក ដោយមានគោលបំណងជួយអ្នកអានឱ្យចេះវិភាគខ្លួនឯង រៀនសូត្រអំពីរបៀបដែលពួកគេឆ្លើយតបចំពោះស្ថានការ ស្វែងរកគន្លឹះដើម្បីបុកទម្លុះឧបសគ្គ រៀបចំកិច្ចការងារឱ្យមានសណ្តាប់ធ្នាប់ និងប្រឹងប្រែងធ្វើកិច្ចការដើម្បីបង្កើនផលិតភាពទ្វេដង។ ជំពូកទាំង៥រួមមាន ៖ • ជំពូកទី១ ៖ សិល្បៈបើកចិត្តឱ្យទូលាយ • ជំពូកទី២ ៖ ដំណើរឥរិយាបថ • ជំពូកទី៣ ៖ បំបែកទីស្រណុកស្រួល • ជំពូកទី៤ ៖ បង្កើតនិងរៀបចំការងារ • ជំពូកទី៥ ៖ បង្កើនលទ្ធផលទ្វេដង ជំពូកទី១ មានគោលដៅជំរុញអ្នកអានឱ្យទទួលយកលទ្ធផលខុសពីការរំពឹងទុក ចេះគ្រប់គ្រងអារម្មណ៍ និងចេះដឹកនាំបេះដូងឱ្យសម្រេចចិត្ត មិនមែនប្រើខួរក្បាលគ្រប់កាលៈទេសៈឡើយ។ វាបកស្រាយលម្អិតអំពីវិធីសាស្ត្រធ្វើជាបុគ្គលអស្ចារ្យ។ ជំពូកទី២នឹងដឹកនាំអ្នកអានឱ្យឈ្វេងយល់អំពីអារម្មណ៍ ដែលខ្ញុំហៅថា វដ្តឥរិយាបថ។ វដ្តឥរិយាបថនេះបានលើកមកបង្ហាញដោយអគ្គនាយិកាជនជាតិបារាំងកាលខ្ញុំនៅធ្វើការ។ ជំពូកទី៣បង្ហាញអំពីរបៀបរស់នៅក្រៅទីស្រណុកស្រួល ហើយបង្កើនកិច្ចប្រឹងប្រែងដើម្បីពុះបំបែកឧបសគ្គគ្រប់យ៉ាង។ ជំពូកទី៤និយាយលម្អិតអំពីអ្វីគួរធ្វើនិងមិនធ្វើ។ វាបង្ហាញជូនអំពីសកម្មភាពបង្កើតលទ្ធផល ជាជាងការធ្វើដើម្បីតែរវល់។ ជំពូកទី៥ តាមពិត គឺជាលទ្ធផលនៃជំពូកទាំង៤ខាងលើបញ្ចូលគ្នា។ នៅពេលធាតុទាំង៤រួមបញ្ចូលគ្នា យើងនឹងក្លាយជាមនុស្សគ្មានដែនកំណត់។
    Details

     

    Share this product:

    No Specifications
    This is a preview of the recently viewed products by the user.
    Once the user has seen at least one product this snippet will be visible.
    Recently viewed Products