Superstar បណ្តូលចិត្ត
Superstar បណ្តូលចិត្ត
បៀល វ៉ាល់ថុន (Bill Walton) តារាភាពយន្តដ៏ល្បីល្បាញម្នាក់នៅហូលីវូដ បានលង់ស្នេហ៍នឹងនារីអាកាសចរជនជាតិខ្មែរក្នុងប្រទេសកម្ពុជា តែគេដឹងថា នីតាចាត់ទុកគេត្រឹមតែជាបងប្រុសល្អរបស់នាងប៉ុណ្ណោះ។ នីតាជាមនុស្សស្រី ទន់ភ្លន់ រឹងប៉ឹង និងស្រលាញ់ការពារតែអំពើយុត្តិធម៌។ នៅទីណាដែលមានអំពើអយុត្តិធម៌នៅនឹងមុខ នាងប្រាកដជានឹងលូកដៃចូលជួយភ្លាម។ ប៉ុន្តែទឹកចិត្តល្អរបស់នាង ក៏នាំនាង និងបៀល ធ្លាក់ចូលក្នុងកណ្តាប់ដៃជនទុច្ចរិតមួយក្រុម។ តើជីវិតរបស់ពួកគេទាំងពីរនឹងទៅជាយ៉ាងណា? តម្លៃអប់រំ៖ -មនុស្សស្រីត្រូវតែរៀនចេះរឹងមាំ តស៊ូ មិនខ្វល់ពីដែនកំណត់សង្គម ឬអ្នកដទៃកំណត់មក -មនុស្សគ្រប់គ្នាគួរតែរៀនចាប់យកក្តីស្រមៃរបស់ខ្លួនឯង -និយមន័យមនុស្សល្អកំណត់លើអំពើបច្ចុប្បន្នរបស់មនុស្ស -មនុស្សត្រូវហ៊ានក្រោកឈរ ដើរទៅមុខជានិច្ច កុំរស់ត្រាំក្នុងអតីតកាលដ៏ឈឺចាប់ -មនុស្សស្រីត្រូវរៀនជឿជាក់លើសមត្ថភាពខ្លួនឯង បើខ្វះខាតកន្លែងណា ប្រឹងបន្ថែមកន្លែងនោះ -មនុស្សកើតមក គួរតែររៀនធ្វើជាធនធានមានប្រយោជន៍ដល់សង្គមជាតិ -ក្តីសុខពិតប្រាកដ គឺការចេះផ្តល់ឱ្យ មិនអាត្មានិយមហួសហេតុ ឬរង់ចាំតែទទួលប្រយោជន៍ពីអ្នកដទៃDetails
100% Original
Free Delivery
3 Days Return
Share this product:
No Specifications
This is a preview of the recently viewed products by the user.
Once the user has seen at least one product this snippet will be visible.
Once the user has seen at least one product this snippet will be visible.